មនុស្ស​ស្រី​រួមភេទ​មិន​​​ដល់​ចំនុចកំពូល​​​គួរ​ធ្វើ​បែប​ណា​​​ទើប​ល្អ​?

មនុស្ស​ស្រី​ប្រហែលជា ១០%​មិន​អាច​ទទួលបាន​ចំនុច​កំពូល​នៃ​ការ​រួមភេទ​នោះទេ ទោះបី​ជាមួយ​ដៃគូរ ឬ​ក្នុង​ពេល​រួមភេទ​តែឯង (Masturbation) ។  នៅពេលដែល​ខ្ញុំ​ប្រាប់​អំពី​ដំណឹង​ល្អ​នេះ ពួក​គេ​គួរតែ​យល់​អោយ​ល្អ​សិន​អំពី​ការទទួល​បាន​ចំនុច​កំពូល​នៃ​ការ​រួមភេទ ។​

​ចំនុច​ដំបូង និង​ជា​មេរៀន​ដ៏​សំខាន់​បំផុត​គឺ​អនុវត្តន៍​អោយបាន​នូវ​ការធ្វើ​យ៉ាងណា​អោយ​ សម្ពាធ​នៃ​កា​រឹង​សាច់ដុំ និង​ការ​តម្រេក​មាន​តុល្យភាព​រវាង​គ្នា​នឹង​គ្នា​ក្នុងពេល​រួមភេទ ។ ប៉ុន្តែ​តើ​យើង​អាច​ធ្វើ​ដូចម្តេច​ទើប​ធ្វើអោយ​ការ​រឹង​សាច់ដុំ និង​តម្រេក​ទាំងពីរ​នេះ​ស្ថិត​ក្នុង​ពេល​ជាមួយ​គ្នា​ទៅ​? វាក​ជា​សំណួរ​ដ៏​ល្អ ហើយ​នេះ​ជា​ពីរ​ចំនុច​ទាក់ទង​នឹង​ចំលើយ​ដែល​ត្រូវ​ឆ្លើយ ។​
​របៀប​នៃ​ការទទួលបាន​នូវ​ចំនុច​កំពូល​នៃ​ការ​រួមភេទ​ជំហាន​ទី​១៖ ពង្រឹង​សាច់ដុំ​អោយ​រឹង​
ប្រភេទ ​នៃ​ការពង្រឹង​សាច់ដុំ​ដែល​អាច​ជួយ​មនុស្ស​ស្ត្រី​អោយ​ទទួលបាន​ចំនុចកំពូល​ ក្នុងពេល​រួមភេទ ។ ស្ត្រី​ជា​ច្រើន​មាន​ចំណាប់អារម្មណ៍​ខុស​ដែល​គិត​ថា​ពួកគេ​គួរតែ​ធ្វើការ​ សំរាក​សាច់ដុំ និង​គ្រាន់តែ​ដេក​ប៉ុណ្ណោះ ព្រោះ​ពួកគេ​ល្បី​ថា​ការ​សំរាក​សាច់ដុំ​ក្នុងពេល​រួមភេទ​គជា​រឿង​សំខាន់ ។ ប៉ុន្តែ​ការធ្វើ​អោយ​សាច់ដុំ​រឹង​ទៅវិញ​ទេ​ទើប​ជា​ចំនុច​សំខាន់​ក្នុង​ ការឈាន​ទៅ​ដល់​ចំនុច​កំពូល​នៃ​ការ​រួមភេទ ។ ចំនុច​សំខាន់​សំរាប់​ស្ត្រី​ដើម្បី​ទទួលបាន​ចំនុចកំពូល​ជា​លើក​ដំបូង​គឺ​ ត្រូវតែ​មាន​ការចូលរួម​ពី​សម្ពាធ​របស់​សាច់ដុំ​ជើង ពោះ និង​កំប៉េះគូថ ។​
​អ្វី​ដែល​មិន​គួរអោយ​ភ្ញាក់ផ្អើល​គឺ ស្ត្រី​ទាំងឡាយ​ប្រាប់ថា ភាគច្រើន​ការឈាន​ដល់​ចំនុច​កំពូល​នៃ​ការ​រួមភេទ​គឺ​ត្រូវតែ​មាន​ការចូលរួម​ ពី​សំណាក់​សាច់​ក្នុង​អាង​ត្រគៀក​ខាងក្រោម ។ សាច់ដុំ​ទាំងនេះ​គឺ​ដូចគ្នា​នឹង​សាច់ដុំ​សំរាប់​រឹង​បញ្ឈប់​លំហូរ​របស់​ ទឹកនោម (​ជាការ​កន្ត្រាក់​ដោយមាន​ឆន្ទៈ​តាមរបៀប​ហាត់ប្រាណ​មួយ​ឈ្មោះថា Kegel) ។​
​តើ​អ្វី​ទៅ​ជា​ការទំនាក់ទំនង​គ្នា​រវាង​ការ​បន្តឹង​សាច់ដុំ និង​ការទទួលបាន​ចំនុច​កំពូល​នៃ​ការ​រួមភេទ​?
​ ចំលើយ​គឺ​ជា​ការ​សំ​រើប ។ ការ​កន្ត្រាក់​សាច់ដុំ (​ឬ​ធ្វើអោយ​សាច់ដុំ​តឹង​) គឺជា​ការបង្កើត​លំហូរ​ឈាម​ទៅកាន់​រាងកាយ និង​ជា​ពិសេស​តំបន់​ប្រដាប់បន្តពូជ ។ ពិតណាស់ ការ​សំរើប​គឺជា​មធ្យោបាយ​មួយ​សំរាប់​ជួយ​អោយ​ស្ត្រី​អាច​ចូល​ទៅ​ដល់​ចំនុច​ កំពូល​នៃ​ការរួម​ភេទ​បាន ។​ ​របៀប​នៃ​ការទទួលបាន​នូវ​ចំនុច​កំពូល​នៃ​ការ ​រួមភេទ​ជំហាន​ទី​២៖  នៅ​ក្នុង​ខួរក្បាល ពេល​រួមភេទ ស្ត្រី​គួរតែ​ផ្តោត​លើ​ចំនុច​ធម្មតាៗ​លើ​អារម្មណ៍​រំ​ញោច ។​
​ក្នុងពេល​រួមភេទ ពួកគេ​គឺ​ត្រូវ​ធ្វើ​យ៉ាងណា​អោយ​សាច់ដុំ​ឡើង​រឹង ហើយ​តម្រូវ​អោយ​ចិត្ត​មាន​ដំណើរការ​ដោយ​ខ្លួនឯង​និង​ស្ងាត់ស្ងៀម ។ វិធី​បែបនេះ​ត្រូវតែ​ធ្វើ​ការអនុវត្តន៍ ប៉ុន្តែ​វា​អាច​មាន​ប្រសិទ្ធភាព​បាន​គ្រប់ពេល ។ យើ​មិន​អាច​ទទួលបាន​ចំនុច​កំពូល​នៃ​ការ​រួមភេទ​អាច​ទាក់ទង​នឹង​បញ្ហា​សុខភាព ​។
​ការព្យាបាល​អាចជួយ​អោយ​មនុស្ស​ស្រី​មួយចំនួន​មាន​ការពិបាក​ក្នុង​ការឈាន ​ចូល​ចំនុច​កំពូល​នៃ​ការ​រួមភេទ ។ លើស​ពីនេះទៅទៀត បញ្ហា​សុខភាព ឬ​ផលប៉ះពាល​របស់​ថ្នាំ​ប្រហែល​ជា​បង្ក​អោយមាន​បញ្ហា​នេះ​កើតមាន ។ ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទាត់​ចោល​បញ្ហា​ទាំងនេះ ។ ជំរើស​នៃ​ការព្យាបាល​មានដូចជា​៖
-    រដ្ឋបាល​ចំនីអាហារ និង​ឱសថ​បាន​គាំទ្រ​នូវ​របស់​ម្យ៉ាង​ឈ្មោះថា Eros ដើម្បី​ជួយ​បង្កើន​លំហូរ​ឈាម​ទៅ​កាន់​តំបន់​ប្រដាប់​បន្ត​ពូជ​
-    ការប្រើ​ក្រែ​មលាប​ដែល​គ្មាន​វេជ្ជបញ្ជា​ប្រហែលជា​ជួយ​ធ្វើអោយ​កាន់តែ​ ស្រើបស្រាល និង​ធ្វើអោយ​ស្ត្រី​នោះ​អាច​ទៅដល់​ចំនុច​កំពូល​នៃ​ការ​រួមភេទ ប៉ុន្តែ​ការធ្វើ​ដូច្នេះ​គឺ​រដ្ឋបាល​ចំនីអាហារ និង​ឱសថ​មិន​បាន​គាំទ្រ​នោះទេ ។ ជា​ទៀងទាត់ ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុនពេល​ចាប់ផ្តើម​ការព្យាបាល​អ្វីៗ​ទាំ​អស់ ​។​





Post a Comment

0 Comments